ភ្នំពេញ៖ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា ជូនដំណឹងស្ដីពីការជ្រើសរើសសិស្យ-និស្សិតកម្ពុជាទាំងពីរភេទ ចំនួន២០រូប ដើម្បីផ្ដល់អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ Albukhary International University ប្រទេសម៉ាឡេស៊ី។ ការទទួលពាក្យអាហារូបករណ៍ នឹងផុតកំណត់នៅថ្ងៃទី០១ កញ្ញា ខាងមុខនេះ។
សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា នឹងផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតខ្មែរចំនួន ២០រូប ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រនៅ Albukhary International University ប្រទេសម៉ាឡេស៊ី។ ក្នុងនោះមានជំនាញរហូតដល់ ១១ជំនាញ ដែលសិស្ស-និស្សិតអាចធ្វើការជ្រើសរើសបាន។
សិស្ស-និស្សិត ដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវតែជាសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬទើបតែចូលសិក្សានៅសាកលវិទ្យាល័យនាពេលថ្មីៗនេះ និងមានអាយុមិនលើសពី២២ឆ្នាំ។
ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ សូមចុចលើតំណនេះ https://forms.gle/XnnxTqqt5R6CMK9Y9 ៕