Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនកម្ពុជាឈ្នះមេដាយមាស១១ប្រាក់១៩និងសំរិទ្ធ១៨ពីការប្រឡងអង់គ្លេស នៅទីក្រុងឡុងដ៍

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

អង់គ្លេស៖ យុវជនកម្ពូជា៨៤រូប បានទៅចូលររួមប្រកួតប្រជែងភាសាអង់គ្លេស (Teeneagle Competition Global) នៅអង់គ្លេស និងបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅយប់ថ្ងៃទី០៨ ខែសីហា។ ក្នុងនោះដែរ យុវជនខ្មែរឈ្នះមេដាយមាស១១ មេដាយប្រាក់១៩ មេដាយសំរិទ្ធ១៨ ព្រមទាំងមេដាយកត្តិយស ២៧ ។

ការប្រឡងវគ្គ Global Round ប្រព្រឹត្តទៅនៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២២ និងថ្ងៃទី០៣ខែសីហាឆ្នាំ២០២២ ស្ថិតនៅសកលវិទ្យាល័យ Brunel University ទីក្រុង London ចក្រភពអង់គ្លេស និងមានបេក្ខជនចូលរួមមានចំនួន416 និងមកពី 21 ប្រទេសជុំវិញពិភពលោក ។

ការប្រកួតប្រកួតប្រជែងនេះកំរិតភាសាអង់គ្លេសនេះ ផ្តោតទៅលើ Writing Challenge, Spelling Bee, Persuasive Speaking, Talent Show, and Short Film ដែលមានបេក្ខជនចូលរួមមានចំនួន៤១៦ និងមកពី ២១ប្រទេសជុំវិញពិភពលោក។ជាលទ្ធផល សិស្សានុសិស្សកម្ពុជាចំនួន ៨០ រូបទទួលបានឈ្នះមេដាយ ដែលមេដាយមាស ១១ នាក់ មេដាយប្រាក់ ១៩ នាក់ មេដាយសំរិទ្ធចំនួន ១៨ នាក់ ព្រមទាំងមេដាយកត្តិយស ២៧ នាក់ ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង