
ចិន៖ មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ខេត្ត Shanxi ភាគខាងជើងប្រទេសចិន នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នេះ បានបញ្ជូនផ្កាយរណបអង្កេតទៅលំហអាកាស បានដោយជោគជ័យកាលពីថ្ងៃព្រហស្បតិ៍។
រ៉ុក្កែត Long March-2C ដឹកផ្កាយរណប HY-1D បានហោះឡើងនៅម៉ោង ០២ និង ៣១ នាទី (ម៉ោងនៅទីក្រុងប៉េកាំង) នេះបើយោងតាមនាយកដ្ឋានអវកាសជាតិចិន។
ផ្កាយរណបថ្មីនេះ គឺជាផ្កាយរណបដំបូងបង្អស់របស់ចិន សម្រាប់សេវាកម្មស៊ីវិលតាមសមុទ្រ ជាមួយផ្កាយរណប HY-1C ដែលបានបង្ហោះ កាលពីខែកញ្ញា ឆ្នាំ ២០១៨ ។
សូមបញ្ជាក់ថា ការបាញ់បង្ហោះរ៉ុក្កែតប្រភេទ Long March កាលពីថ្ងៃព្រហស្បតិ៍នេះ គឺជាលើកទី ៣៣៤ហើយ សម្រាប់ប្រទេសចិន៕