Yearendyearend1140x150

ឯកឧត្តម ប្រាក់ សុខុន៖កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាតំបន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
កឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ 

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលកម្ពុជាបានធ្វើជាប្រធានប្ដូរវេនអាស៊ាន និងបានបញ្ចប់កិច្ចប្រជុំ កាលពីថ្ងៃទី០៦ សីហា។ កិច្ចប្រជុំនេះ បានលើកយកបញ្ហាដែលកំពុងប្រឈមនៅក្នុងតំបន់ និងបញ្ហាសាកល ដែលនាំឱ្យមានបញ្ហានៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត បានលើកយកពីបញ្ហាដែលកំពុងប្រឈមនៅក្នុងតំបន់ ដូចជាបញ្ហានៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលនាំឱ្យមានបញ្ហានឹងវិបត្តិនៅក្នុងតំបន់។ ការរួមគ្នា ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហារួមគ្នានៅក្នុងតំបន់ និងវិធីសាស្ត្រនានាក្នុងការរក្សាឱ្យបាននូវសន្ដិភាព និងស្ថេរភាព ក៏ដូចជាការពង្រឹងទំនាក់ទំនង ជាមួយដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបានបញ្ចប់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចេញទស្សនៈ នៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា ប្រហែលជាកំណត់ត្រាថ្មី ដែលមានកិច្ចប្រជុំទ្វេភាគីជាង ១៥ប្រជុំ ក្នុងរយៈពេល៥ថ្ងៃ ក្នុងអំឡុងកិច្ចប្រជុំធំៗប្រចាំឆ្នាំនេះ មានសារៈសំខាន់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយសមភាគីទាំងអស់ដើម្បីផលប្រយោជន៍រួម។

គួរបញ្ជាក់ថា កម្ពុជាបានធ្វើជាប្រធានប្ដូរវេនអាស៊ានចំនួន៣ដងរួចមកហើយ គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២នេះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង