
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅថ្ងៃទី០៧ សីហា នេះ បានបញ្ជាឱ្យបញ្ឍប់នូវការដោះដូរដីនៅជុំវិញភ្នំតាម៉ៅ និងរាល់សកម្មភាពឈូសឆាយ។ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រុមហ៊ុន ដែលបានឈូសឆាយត្រូវដើមឈើឡើងវិញ នៅលើដីដែលបានឈូសឆាយ។
សម្ដេច ហ៊ុន សែន បានបញ្ជា ឱ្យលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ និងរក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវ ការពារ និងអភិរក្សដោយក្រសួងកសិកម្ម។ ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។ នេះបើយោងតាម ហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច ហ៊ុន សែន។
គួរបញ្ជាក់ថា កាលពីចុងខែកក្កដា មានក្រុមហ៊ុនឯកជន បានដឹកគ្រឿងចក្រ ដើម្បីឈូសឆាយដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ដែលនាំឱ្យមានការរិះគន់ទៅលើរាជរដ្ឋាភិបាលជាខ្លាំង៕