Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្រ្តីការបរទេសអាស៊ាន ព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា ដែលអាចបង្ករឱ្យមានជម្លោះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃទី០៣ សីហា បានថ្លែងពីការព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា ដែលអាចបង្ករឱ្យមានជម្លោះដោយចំហរ នៅតំបន់ក្បែរអាស៊ាន។ ពិភពលោកត្រូវការសន្ដិភាព ស្ថិរភាព សន្ដិសុខ និងការអភិវឌ្ឍប្រកមដោយចីរភាព និងបរិយាបន្ន ដូច្នេះអាស៊ានស្នើសុំឱ្យមានការអត់ធ្មត់ ចៀសវាងសកម្មភាពញុះញង់ ហើយប្រកាន់ខ្ជាប់គោលការណ៍ ដែលចែកក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន សម្ដែងការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់និងអន្ដរជាតិ ជាពិសេសការប្រឈមមុខដាក់គ្នា ដែលអាចបង្ករអសន្ដិភាពដល់តំបន់ក្បែរអាស៊ាន និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។

ពិភពលោកត្រូវការ ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ សម្រាប់គោលដៅរួមគឺសន្ដិភាព ស្ថិរភាព សន្ដិសុខ និងការអភិវឌ្ឍប្រកមដោយចីរភាព និងបរិយាបន្ន ដូច្នេះអាស៊ានសុំឱ្យមានការអត់ធ្មត់ ចៀសវាងសកម្មភាពញុះញង់ ហើយប្រកាន់ខ្ជាប់គោលការណ៍ ដែលចែកក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។

អាស៊ានបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួលដោយសន្ដិវិធីរវាងគ្រប់ភាគី រួមទាំងការប្រើប្រាស់យន្ដការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍក្នុងតំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង