Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ជំនួបរវាងព្រះមហាក្សត្រខ្មែរ និងលោក វ៉ាង យី បង្ហាញការកសាងសហគមន៍កម្ពុជា-ចិន ជាមួយអនាគតរួមគ្នា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី០៣សីហាម្សិលមិញនេះ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសកម្មក្នុងការកសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នា។

លោក វ៉ាង យី បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។ លោក វ៉ាង យី បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចព្រះបាទនរោត្តម សីហមុនី ដើម្បីពិភាក្សាការងារទាក់ទងនឹងការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។

សម្តេច ព្រះបាទនរោត្តម សីហមុនី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះជំនួយដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ហើយទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងស៊ីជម្រៅ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។

លោក Wang Yi បានមានប្រសាសន៍ថា អស់រយៈពេលជាងកន្លះសតវត្សមកហើយ ដែលចិន និងកម្ពុជា តែងតែគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ចាត់ទុកគ្នាទៅវិញទៅមកស្មើភាពគ្នា និងបន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ធ្វើជាគំរូល្អសម្រាប់ទំនាក់ទំនងរដ្ឋ និងរដ្ឋ។

លោកបន្តថា មិត្តភាពកម្ពុជា-ចិន មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ និងក្នុងតំបន់ផងដែរ។

លោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាចំពោះការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនតែមួយ ហើយបានសង្កត់ធ្ងន់ថាពាក្យសម្តី ឬទង្វើណាមួយដែលបំពានលើគោលការណ៍ចិនតែមួយ គឺជាបញ្ហាប្រឈមចំពោះមតិអន្តរជាតិ។ លោកក៏បានសន្យាថា ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រ និងជំនួយក្នុងសមត្ថភាពរបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ស្របតាមតម្រូវការរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង