Img 1426
Swift cc time

មន្រ្តីឧទ្យានុរក្ស ២៥នាក់ ចាប់ផ្តើមហ្វឹកហាត់វិធីសាស្ត្រ ល្បាតក្នុងតំបន់ការពារធម្មជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងបរិស្ថាន

កំពង់ស្ពឺ៖មន្រ្តីឧទ្យានុរក្ស២៥នាក់ បានចាប់ផ្តើមហ្វឹកហាត់ ក្នុងវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការ ស្តីពីវិធីសាស្ត្រល្បាតក្នុងតំបន់ការពារធម្មជាតិ នៅសាលានាយទាហានសកម្មត្មាតពង ខេត្តកំពង់ស្ពឺ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥១ថ្ងៃ ហើយសិក្ខាកាមទាំងអស់ ត្រូវហ្វឹកហាត់ ជំនាញអប់រំ មានអប់រំកាយ បទបញ្ជា និងលំហាត់របៀប រួមមាន យុទ្ធវិធី ឋានលេខា សព្វាវុធ បច្ចេកទេសបាញ់ បាញ់ កាយសិក្សាយោធានិកីឡា។

មន្រ្តីឧទ្យានុរក្ស ជំនាន់ទី១០ ចំនួន២៥នាក់ មកពីខេត្តចំនួន ២០ បានចាប់ផ្តើមហ្វឹកហាត់ ក្នុងវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការ ស្តីពីវិធីសាស្ត្រល្បាតក្នុងតំបន់ការពារធម្មជាតិ នៅសាលានាយទាហានសកម្មត្មាតពង ខេត្តកំពង់ស្ពឺ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការងារជំនាញបច្ចេកទេស និងប្រែក្លាយពីមន្ត្រីឧទ្យានុរក្ស ទៅជាមគ្គុទេសទេចរណ៍ និងជាគ្រូទេព្យជាដើម។

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើទំណែរទម្រង់ជាច្រើន ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងកសាងរដ្ឋបាលទំនើប ដើម្បីឆ្លើយតបទៅនឹងវិសាលភាពការងារ ស្របតាមការវិវត្តនៃបរិបទសង្គមកម្ពុជា និងពិភពលោក ជាពិសេសការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវះចម្រុះ កិច្ចគាំពារបរិស្ថាន ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ៕

រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន


Khcct banner

អត្ថបទទាក់ទង