Cctimesw1140xh150cm copy

កម្ពុជាទទួលរងឥទ្ធិពលពិជ្រលងសម្ពាធទាប ធ្វើឱ្យមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី៣-៩ សីហា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម នាថ្ងៃទី០២ សីហា បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ សីហា ដែលទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ជាមួយនឹងខ្យល់ម៉ូសុងនិរតីបក់ក្នុងល្បឿនបង្គួរ។

តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៣ - ២៥ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣២ - ៣៤ អង្សារ។ នៅតាមរាជធានីខេត្ត និងភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ និងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ពី ២២ - ២៤ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣១ - ៣៣ អង្សារ និងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ពី ២៣ - ២៤ អង្សារ និងសីតុណ្ហភាពអតិបរមា ពី ៣១ - ៣៣ អង្សារ និងមានភ្លៀងធ្លាក់នៅក្នុងកម្រិតមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកនៅចន្លោះថ្ងៃទី៦-៩ សីហា មានភ្លៀងធ្លាក់ច្រើនជាបន្ដបន្ទាប់ ដែលធ្វើឱ្យផ្នែកខ្លះនៃខេត្តកោះកុង និងព្រះសីហនុប្រឈមនឹងជំនន់ទឹកភ្លៀង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង