Yearendyearend1140x150

ឯកឧត្តម លន់ សុភាព ស្នើឱ្យមេឃុំនិងអភិបាលស្រុកចាត់វិធានការលើការទិញលក់ដីរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា

រតនគិរី៖ ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី កាលពីថ្ងៃទី២៧ កក្កដា បានផ្តាំផ្ញើរអោយលោកមេឃុំ និងលោកអភិបាលស្រុកយកចិត្តទុកដាក់អនុវត្តសេចក្តីនែនាំរបស់រដ្ឋបាលខេត្តរតនគិរីស្ដីពី ការចាត់វិនធានការឱ្យបញ្ឈប់ជាបន្ទាន់ លើពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃលំផាត់ អោយមានប្រសិទ្ធភាព។

ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី បានថ្លែងនៅក្នុងកិច្ចប្រជុំអ្នកពាក់ព័ន្ធនឹងដែនជម្រកសត្វព្រៃលំផាត់ថា ដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរីនិងមណ្ឌល់គិរី កំពុងប្រឈមធំៗដូចជា ការទន្រ្ទានដីខុសច្បាប់ ការកាប់ឈើខុសច្បាប់ ការដាក់អន្ទាក់ ការបំពុល បបាញ់ និងការបន្តបាត់បង់ទីជម្រករបស់សត្វព្រៃជិតផុតពូជជាដើម។

ឯកឧត្តម លន់ សុភាព បានមានប្រសាសន៍បន្ដថា ក្នុងនាមអជ្ញាធរខេត្ត លោកផ្តាំផ្ញើរអោយលោកមេឃុំ និងលោកអភិបាលស្រុកយកចិត្តទុកដាក់នៅក្នុង ការចាត់វិនធានការឱ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាពនូវរាល់ការចុះហត្ថលេខា ឬ ការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លងបង្ហាញទីតាំងដី ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃលំផាត់ អោយមានប្រសិទ្ធភាព។

ដោយឡែកលោកហែម សុខចិត្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានសន្យាថានឹងរៀបចំរបាយការណ៍ទៅក្រសួងបរិស្ថានដើម្បីរិះរកមធ្យោបាយការពារទីជម្រកសត្វត្រយងយក្សនិងសត្វក្រៀលដែលមានទំហំប្រម៉ាណជា៣០០ហិចតានៅក្នុងទីតាំងដែលផ្តល់ទៅអោយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច៕

រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា
រូបភាព៖  អង្គការជីវិតធម្មជាតិនៅកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង