Yearendyearend1140x150

ឆ្នេរ«ព្រែកត្រែង»ប្រៀបដូចស្ត្រីក្រមុំសំងំលាក់សម្រស់ជាយក្រុងព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ឆ្នេរព្រែកត្រែង ជាឆ្នេរដែលមានប្រវែងជាង ១ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។ឆ្នេរ«ព្រែកត្រែង»ប្រៀបបានដូចស្ត្រីក្រមុំសំងំលាក់សម្រស់នៅជាយទីក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។

ឆ្នេរនេះមានសម្រស់ធម្មជាតិយ៉ាងស្រស់ស្អាត និង មានឆ្នេរខ្សាច់ពណ៌សចាំងឆ្លុះ និង ទឹកសមុទ្រពណ៌ខៀវស្រងាត់ អមដោយទេសភាពធម្មជាតិមានពណ៌បៃតងគ្រប់រដូវកាល មានជំនោរខ្យល់សមុទ្រត្រជាក់ និង បរិសុទ្ធ គួរជាទីមនោរម្យសម្រាប់ការសម្រាកលម្ហែកាយ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង