![](https://cdn.cc-times.com/kh.cc-times.com/media/23474/large/photo_2022-02-01_12-10-15.jpg?1658805693)
សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ G.A.C.P ប្រទេសអាឡឺម៉ង់ ធ្វើការជួសជុលក្បាច់ចម្លាក់កំបោរបាយអរ និងថ្មភក់តាមជញ្ជាំងតួប៉មឥដ្ឋទី៨ របស់ប្រាសាទបាគងដែលកំពុងទទួលរងការខូចខាត ដោយថ្មភក់និងកំបោរបាយអរមានការពុកផុយ របេះធ្លាក់បន្តិចម្ដងៗ។ គម្រោងនេះត្រូវប្រើពេលយ៉ាងតិចក៏២ឆ្នាំដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២៣ខាងមុខ។
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ G.A.C.P កំពុងដំណើរការជួសជុលក្បាច់ចម្លាក់នានានៅតួប៉មឥដ្ឋទី៨របស់ប្រាសាទបាគង ដែលកំពុងទទួលរងនូវការខូចខាត ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មភក់និងកំបោរបាយអរមានការពុកផុយ របេះធ្លាក់បន្តិចម្ដងៗ ។
ការជួសជុលដែលចាប់ដំណើរការពីដើមឆ្នាំ២០២២មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹងក្បាច់ចម្លាក់មួយចំនួន ដែលនៅសេសសល់តាមជញ្ជាំងប្រាសាទ កុំឱ្យខូចខាតបន្តទៀត។ ដោយប្រើប្រភេទកាវពិសេសម្យ៉ាងឈ្មោះEthyl silicate បញ្ជ្រាបចូលក្នុងសាច់ថ្មដែលពុកផុយ និងបិទភ្ជិតតាមស្នាមប្រេះនានា ដើម្បីឱ្យចម្លាក់មានភាពរឹងមាំឡើងវិញ៕
![](https://cdn.cc-times.com/kh.cc-times.com/media/23478/large/photo_2022-07-25_09-35-18.jpg?1658805749)
![](https://cdn.cc-times.com/kh.cc-times.com/media/23479/large/photo_2022-07-25_09-36-20.jpg?1658805757)
![](https://cdn.cc-times.com/kh.cc-times.com/media/23480/large/photo_2022-07-25_09-38-14.jpg?1658805804)