ភ្នំពេញ៖ ក្រសួងអប់រំ កាលពីថ្ងៃទី២៥ កក្កដា បានជូនដំណឹងស្ដីពីការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងបណ្ណាល័យ ទៅបន្ដការសិក្សានៅក្រៅប្រទេស ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំទុតិយភូមិទី២ (USESDP-II)។ កាលបរិច្ឆេទនៃការផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣០ សីហា វេលាម៉ោង ៤រសៀលនៅការិយាល័យបុគ្គលិកនៃវិទ្យាស្ថានជាតិអប់រំ។
ក្រសួងអប់រំ ត្រូវការជ្រើសរើសបុគ្គលិកអប់រំ ០១រូប ដើម្បីផ្ដល់អាហារូបកណ៍ទៅបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ឯកទេសគ្រប់គ្រងបណ្ណាល័យ នៅបរទេស ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំទុតិយភូមិទី២ (USESDP-II) សម្រាប់់បម្រើការងារនៅបណ្ណាល័យនៅវិទ្យាស្ថានជាតិអប់រំ៕