
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស កាលពីថ្ងៃទី១៩ កក្កដា បានដាក់ប្រទេសវៀតណាម កម្ពុជា ប្រ៊ុយណេ និងម៉ាកាវ ក្នុងបញ្ជីខ្មៅជួញដូរមនុស្ស ដោយរាប់ប្រទេសម៉ាឡេស៊ីផងដែរ ដោយចោទប្រកាន់ថា ប្រទេសទាំងនេះ មិនប្រឹងប្រែងក្នុងការបញ្ឈប់ការងារផ្លូវភេទដោយបង្ខំ ឬជួយពលករចំណាកស្រុក។
លោកស្រី Kari Johnstone មន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេសទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សបាននិយាយថា រដ្ឋាភិបាលអាស៊ីជាច្រើនត្រូវបានទម្លាក់ដំណែងដោយសារ ពួកគេធ្លាប់ ស្ថិតនៅក្នុងបញ្ជីឃ្លាំមើលកាលពីមុន ហើយមិនបានបង្ហាញពីសកម្មភាព ដែលបញ្ឍប់ការជួញដូរមនុស្ស នោះឡើយ។
អ្នកស្រី Kari Johnstone បានប្រាប់អ្នកសារព័ត៌មានថា «ប៉ុន្ដែមានប្រទេសមួយចំនួន នៅឆ្នាំនេះ នៅក្នុងតំបន់អាស៊ីមិនបានខិតខំប្រឹងប្រែង ក្នុងការបញ្ឈប់ការងារផ្លូវភេទដោយបង្ខំ ឬជួយពលករចំណាកស្រុក នោះទេ»។
ប្រទេសវៀតណាម នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេស អាមេរិក បានរកឃើញថា ទីក្រុងហាណូយ មិនបានចាត់វិធានការប្រឆាំងនឹងមន្ត្រីការទូត និងបុគ្គលិកស្ថានទូត វៀតណាមម្នាក់ ដែលបានបង្ហោះសារ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេចោទប្រកាន់ពីបទបង្កភាពស្មុគស្មាញក្នុងការជួញដូរពលរដ្ឋខ្លួនជាច្រើន នោះឡើយ។
នៅកម្ពុជា ក្រសួងការបរទេស បានឲ្យដឹងថា ការរីករាលដាលនៃអំពើពុករលួយ បានរារាំងដល់កិច្ចខិតខំ ប្រឹងប្រែងជួយដល់កុមាររាប់ពាន់នាក់ រួមទាំងកុមារដែលត្រូវបាន ជួញដូរទៅឲ្យកន្លែងកម្សាន្ត និងការបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត ជាដើម។
នៅក្នុងទីក្រុងម៉ាកាវ ដែលគេស្គាល់ថាជា ជាទីក្រុងដែលល្បីខាងកាស៊ីណូ និងការជួញដូរផ្លូវភេទ។ នៅរបាយការណ៍នេះបានឲ្យដឹងថា អាជ្ញាធរមិនផ្តល់សេវាដល់ជនរងគ្រោះដោយការជួញដូរតែមួយមុខ ក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា នោះទេ។
ជាមួយគ្នានេះដែរ ប្រទេសអាល់ហ្សេរី និងប្រជុំកោះមហាសមុទ្រឥណ្ឌា កូម៉ូរ៉ូ ដែលធ្លាប់នៅក្នុងបញ្ជីខ្មៅ ត្រូវបានលុបចេញពីបញ្ជីខ្មៅនៅឆ្នាំនេះ បន្ទាប់ពីមានការកែលម្អ៕