
ភ្នំពេញ៖ ក្នុងពិធីប្រគល់-ទទួលរថយន្តប្រមូលសំរាមចំនួន១០គ្រឿង ដែលនឹងត្រូវដាក់ពង្រាយនៅក្នុងខេត្តចំនួន១០ក្នុងប្រទេសកម្ពុជា ក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ត្រូវបានប្រារព្ធឡើងនៅក្រសួងបរិស្ថាន។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត រួមមាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។
ស្ថានទូតជប៉ុន រំពឹងថាគម្រោងនេះនឹងពង្រឹងសមត្ថភាពប្រមូលសំរាម និងកែលម្អការរស់នៅរបស់ប្រជាជន និងបរិស្ថានធម្មជាតិនៅក្នុងតំបន់គោលដៅទាំង១០។
បន្ថែមនេះស្ថានទូតជប៉ុន សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងធានាបាននូវគុណភាពជីវិតសម្រាប់ប្រជនជននៅក្នុងប្រទេសកម្ពុជា និងជួយពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត៕
