Cctime 6monthsfree desktop
Cc times  web banner kh (2)

បណ្ឌិត សុខ ទូច សង្ឃឹមថាថ្ងៃអនាគត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនគ្រប់គ្រាន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩កក្កដានេះ បានចូលរួមពិធីបើក “សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២”។ ជាមួយគ្នានេះ លោកបណ្ឌិត សង្ឃឹមថាទៅថ្ងៃអនាគត កម្ពុជា នឹងមានគ្រូបង្រៀនភាសាចិនគ្រប់គ្រាន់តាមតម្រូវការ។

សិក្ខាសាលានេះរៀបចំឡើងក្រោមការឧបត្ថម្ភពីសំណាក់ស្ថានទូតចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំប្រទេសចិន ហើយសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។

លើសពីនេះទៅទៀត កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងលោកគ្រូ អ្នកគ្រូជាគ្រូបង្រៀនភាសាចិនក្នុងតំបន់សរុបចំនួន ២០៨នាក់។

បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងធ្វើការផ្សព្វផ្សាយជ្រើសរើសនិស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគរុកោសល្យភាសាចិន ជំនាញភាសាចិនសម្រាប់ពាណិជ្ជកម្ម ដែលនឹងចូលសិក្សានៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង