681 ezgif.com resize
Swift cc time

រូបសំណាក«ព្រះថោងនាងនាគ»ចេញស្នឹមក្រោយក្រុងពាលីបានជាង៣ខែ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ព្រះថោងនាងនាគ

ព្រះសីហនុ៖ រូបសំណាកព្រះថោងនាងនាគដែលមានឈ្មោះល្បីល្បាយក្នុងក្រុងព្រះសីហនុ បានលេចចេញស្ទឹម ក្រោយដាក់ឲ្យដំណើរការប្រើប្រាស់ជាង៣ខែ។

អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី ១៨ កក្កដានេះ បានបានប្រកាសស្វែងរកជំនួយពីសារធាណៈជន ដើម្បីធ្វើយ៉ាងណាការពារទប់ស្កាត់ ឲ្យបានល្អដើម្បីកុំឲ្យរូបសំណាកព្រះថោង នាងនាគបន្តចេញស្នឹម។ ការប្រកាសនេះធ្វើឡើងភ្លាមៗបន្ទាប់ពីរូបសំណាកព្រះថោងនាងនាគបានចេញស្នឹមក្រោយរងការបក់បោកដោយខ្យល់ចំហាយសមុទ្រ។

បើតាមអ្នកនាំពាក្យខេត្តព្រះសីហនុ បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខេត្តកំពុងសិក្សារកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ស្នឹមនោះចេញ។

រូបសំណាក «ព្រះថោងនាងនាគ» មានកម្ពស់ ២១ម៉ែត្រ ដែលរចនាស្ថាបត្យកម្មដោយកូនខ្មែរ ត្រូវបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥មីនានេះ។ រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានសាងសង់ឡើងនៅប្រទេសចិន។ រូបសំណាកនេះស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។ ព្រថោងនាងនាគ បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាងឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។

រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានអភិសេកជាផ្លូវការនៅថ្ងៃទី ១៦ ខែមេសា រហូតមកដល់ពេលនេះដំណើរការផ្លូវការជាង៣ហើយ៕


Khcct banner

អត្ថបទទាក់ទង