Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានឹងបន្តមានភ្លៀងធ្លាក់និងទឹកជនឡើងតាមបណ្តាលស្ថានីយជលសាស្រ្តមួយចំនួនចាប់ ពីថ្ងៃទី១៦-១៨កក្កដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កំពស់ទឹកស្ទឹងពោធិ៍សាត់

ភ្នំពេញ៖ ក្រសួងធនធានទឹក នាថ្ងៃទី១៥ កក្កដានេះ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃនេះថា បន្ទាប់ពីបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថាកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ខ្លាំងតាមបណ្តាលខេត្តមួយចំនួនព្រមទាំងកម្ពស់ទឹកនឹងហក់ឡើងជាងរាល់ដង បូករួមលាយឡំជាមួយដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្នុងនោះបណ្តាលទន្លេមួយចំនួនដូចជា ទន្លេមេគង្គ ទន្លបាសាក់ ទន្លេសាប នឹងមានកំពស់ទឹកហក់ឡើងខ្ពស់ជារាល់ដង ហើយអាចនឹងលាយឡំជាមួយខ្យល់ រន្ទះ ផ្គរមួយចំនួនផងដែរ។ អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាននិងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។ ក្រសួង ធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិហើយនឹងជម្រាបជូន ជាព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួលណាមួយកើតមានឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង