Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

គម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច គ្រោងនឹងបញ្ចប់នៅសប្ដាហ៍នេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អាជ្ញាធរជាតិអប្សរា

សៀមរាប៖ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារនៅការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច ប៉ែកខាងត្បូងនៃស្ពានហាលជំហានទី២ សម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅក្នុងសប្ដាហ៍នេះ។

លោក សន ចាន់ថន បុរាណវិទូ បានឱ្យដឹងថា គម្រោងជួសជុលជំហានទី២នេះសម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅក្នុងសប្ដាហ៍នេះ។ លោកបន្តថា ជំហានទី២នេះមានប្រវែងសរុប ៦០ម៉ែត្រ ខណៈជំហានទី១ មានប្រវែង ៨០ម៉ែត្រ ដែលសរុប ១៤០ម៉ែត្រ។

តាមការបញ្ជាក់ពីលោក សន ចាន់ថន ការជួសជុលជំហានទី២នេះ ផ្នែកខ្លះមានការបាក់បែកច្រើនដោយត្រូវជួសជុល និងពង្រឹងជើងច្រាំងកសិន្ធុកុំឱ្យស្រុតធ្លាក់បន្តទៀត។ ការជួសជុលនេះ បានចាប់ផ្តើមពី ខែមីនាមក ដោយការដ្ឋានមិនបានធ្វើទំនប់ស្ទាក់ទឹកដូចការជួសជុលជំហានទី១ទេ ដោយសារជើងច្រាំងកសិន្ធុនៅទីនេះ នៅល្អប្រសើរ ហើយកន្លែងដែលរលុះខ្លាំង ក្រុមការងារជួសជុលបានដាក់ដីទប់ជើងច្រាំង ដោយមានក្រាលគ្រឹះថ្មពីក្រោមផង។

ជាមួយគ្នានេះ លោក សន ចាន់ថន បានលើកឡើងថា ក្រោយបញ្ចប់ការងារនេះរួច ក៏មានគម្រោងសម្រាប់ជួសជុលបន្តទៀតដែរ តែត្រូវរង់ចាំការសម្រេចពីថ្នាក់លើ និងថវិកាសម្រាប់ការងារនេះសិន៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង