ភ្នំពេញ៖ អង្គការពិព័រណ៍វិទ្យសាស្រ្តកម្ពុជា (STEMEOC) ជាដៃគូជាមួយសមាគម World Robot Olympiad (WRO) នឹងរៀបចំកម្មវិធីប្រកួតប្រជែងបូតអូឡាំព្យ៉ាដ-ជុំកម្ពុជា២០២២ នាថ្ងៃទី០៩ កញ្ញាក្រោមប្រធានបទ «បូតរបស់ខ្ញុំ មិត្តរបស់ខ្ញុំ»។ កម្មវិធីនេះនឹងជួយលើកកម្ពស់វិស័យ Robotic ក្នុងវិស័យ STEM។ ការទទួលពាក្យចួលរួមប្រកួតនឹងផុតកំណត់នាថ្ងៃទី២២ សីហា។
សម្រាប់វិញ្ញាសាសេរី គឺមាន 3 កម្រិតទៅតាមអាយុ៖
កម្រិតបឋមសិក្សា៖ អាយុចាប់ពី ៨-១២ ឆ្នាំ
កម្រិតសិស្សប្អូន៖ អាយុចាប់ពី ១១-១៥ ឆ្នាំ
កម្រិតសិស្សច្បង៖ អាយុចាប់ពី ១៤-១៩ ឆ្នាំ
លក្ខខណ្ឌនៃការចូលរួមគឺ តម្រូវឲ្យចូលរួមជាក្រុម ដែលមានគ្រូបង្វឹក ០១រូប និងសមាជិក ២-៣ នាក់។ ក្រុមនីមួយៗគួរតែមានសមាជិកស្ត្រីយ៉ាងតិចម្នាក់។ ដើម្បីដាក់ពាក្យចូលរួមក្នុងការប្រកួត ក្រុមនីមួយៗត្រូវ បំពេញទម្រង់ចុះឈ្មោះចូលរួម សរសេរ របាយការណ៍អំពីគម្រោងបទបង្ហាញ ការតាំងពិព័រណ៍ និង ផលិតវីដេអូមួយដែលពន្យល់អំពីគម្រោង។ បន្ទាប់មក ក្រុមនីមួយៗ ត្រូវផ្ញើរឯកសារទាំងអស់នេះទៅកាន់អ៊ីម៉ែល [email protected] ។
ក្រោមប្រធានបទ «រ៉ូបូតរបស់ខ្ញុំ មិត្តរបស់ខ្ញុំ» នឹងប្រមូលផ្តុំយុវជន ដើម្បីអភិវឌ្ឍភាពច្នៃប្រឌិត និងជំនាញដោះស្រាយបញ្ហារបស់ពួកគេ តាមរយៈការប្រកួតប្រជែងមនុស្សយន្តដែលមានការប្រកួតប្រជែង ក្នុងវិស័យអប់រំ ខណៈពេលដែលការស្វែងយល់ពីផ្នែកនៃជីវិត ដែលមនុស្សយន្តនឹងដើរតួនាទីសំខាន់នៅក្នុងពេលអនាគត និងដើរតួជាដៃគូ ឬមិត្តនឹងមនុស្ស៕