Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោក ឈិន ចាន់ណាំឈៀវ បញ្ចប់ការសិក្សាជំនាញបញ្ចូនសារ ពីសាលាយោធារុស្ស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក ឈិន ចាន់ណាំឈៀវ

ភ្នំពេញ៖ លោក ឈិន ចាន់ណាំឈៀវ បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០១៥ នៃវិទ្យាល័យឥន្រ្ទទេវី។ ក្រោយបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៥ លោកបានបន្ដការសិក្សាជំនាញបញ្ចូនសារ (Military Radio Communication) នៅឯប្រទេសរុស្ស៊ី។ លោក ទើបតែបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រ កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅនេះ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក ណាំឈៀវ បានឱ្យដឹងថា លោក បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យឥន្រ្ទទេវី នៅក្នុងឆ្នាំ២០១៥។ បន្ទាប់មក លោកបានបន្ដការសិក្សាជំនាញហិរញ្ញវត្ថុ មួយរយៈពេលខ្លី លោកក៏បានសម្រេចចិត្តបោះបង់ការសិក្សាជំនាញនេះ។

លោក ណាំឈៀវ បានឱ្យដឹងទៀតថា ក្រោយបោះបង់ការសិក្សា ជំនាញហិរញ្ញវត្ថុ លោកបាន ចូលជានាយទាហាន នៅវិទ្យាស្ថានទ័ពជើងគោក ថ្លុកតាសេក និងបានហ្វឹកហាត់នៅទីនោះរយៈពេល ០៦ខែ។ បន្ទាប់ពីបានបញ្ចប់ការហ្វឹកហាត់រយៈពេល ០៦ខែ លោកក៏ទទួលបានអាហារូបករណ៍បន្ដការសិក្សា ថ្នាក់អនុបណ្ឌិត នៅឯប្រទេសរុស្ស៊ី ក្នុងខែធ្នូ ឆ្នាំ២០១៦។

លោក ណាំឈៀវ បានទៅបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបញ្ចូនសារ (Military Radio Communication) នៅ សាលាបណ្ឌិតសភាយោធារុស្ស៊ី ក្នុងទីក្រុង Saint Petersburg ដែលមានរយៈពេល ០៦ឆ្នាំ។ លោក ណាំឈៀវ ក៏ទើបតែបញ្ចប់ការសិក្សា ព្រមទាំងទទួលសញ្ញាបត្រ និងត្រឡប់មកកម្ពុជាវិញ កាលពីខែមិថុនា កន្លងទៅនេះ។

លោក ណាំឈៀវ បានបន្ដថា នៅពេលទៅដល់ប្រទេសរុស្ស៊ីដំបូង បញ្ហាដែលលោកជួបប្រទះគឺមានតែបញ្ហាអាកាសធាតុ និងរបបអាហារ តែបន្ដិចបន្ដួចតែប៉ុណ្ណោះ។ នៅក្នុងការសិក្សាវិញ លោកមានបញ្ហាខ្លះៗ ទៅលើការប្រើប្រាស់ភាសា ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ លោកបានខិតខំយកចិត្តទុកដាក់លើការសិក្សាភាសា និងព្យាយាមប្រើប្រាស់ពាក្យដែលរៀនរួចហើយ រហូតអាចប្រើប្រាស់ភាសារុស្ស៊ីបាន។

លោក ណាំឈៀវ បានបន្ថែមថា ការសិក្សានៅទីនោះមិនត្រឹមតែធ្វើឱ្យលោក បានសិក្សាជំនាញយោធាប៉ុណ្ណោះទេ លោកថែមទាំងយល់ដឹងបន្ថែមពីទំនៀមទំលាប់ វប្បធម៌ និងអរិយ្យធម៌របស់ប្រទេសរុស្ស៊ី និងការសម្របខ្លួនក្នុងការរស់នៅក្នុងបរិបទនៃការរស់នៅរបស់ប្រជាពលរដ្ឋរុស្ស៊ី៕

រូបភាព៖ លោក ឈិន ចាន់ណាំឈៀវ
រូបភាព៖ លោក ឈិន ចាន់ណាំឈៀវ
រូបភាព៖ លោក ឈិន ចាន់ណាំឈៀវ
លោក ឈិន ចាន់ណាំឈៀវ និង មិត្តភក្ដិ    រូបភាព៖ លោក ឈិន ចាន់ណាំឈៀវ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង