
ភ្នំពេញ៖ ក្នុងនាមជាប្រេសិតពិសេសអាស៊ានឆ្នាំ២០២២នេះកម្ពុជានៅតែបន្តជួយជ្រោមជ្រែងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាបើទោះបីជាលទ្ធផលទទួលបានមិនដូចការរំពឹងក៏ដោយ។ នេះបើយោងតាមលទ្ធផលជាផ្លូវការរបស់ប្រមុខប្រេសិទអាស៊ានឆ្នាំ២០២២បានចុះផ្សាយកាលពីម្សិលមិញ។

ប្រមុខបេ្រសិតពិសេសអាស៊ាន ឯកឧត្តមប្រាក់ សុខុន បានឲ្យដឹងថាវាមិនមែនជាការងាយស្រួលទេ ដែលត្រូវផ្តល់ការវិភាគ និងសង្ខេបខ្លីនៃដំណើរទស្សនកិច្ចនេះក្នុងរយៈពេលតិចជាងមួយម៉ោងដោយក្នុងនោះលោកបានលើកឡើងលទ្ធផលមួយចំនួនជុំវិញដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោកបន្តថា លោកបានបន្តរំលេចពីបទពិសោធន៍ និងមេរៀនរបស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាម និងជម្លោះដោយមិនប្រើអំពើហិង្សា។ ទោះបីជាអំពើហឹង្សាខ្លះក្នុងរូបភាពផ្សេងៗនៅតែបន្តកើតមាននៅតាមតំបន់មួយចំនួនក៏ដោយ តែយើងសង្កេតឃើញថាស្ថិរភាពជាទូទៅបាននឹងកំពុងបន្តវិវឌ្ឍឡើងបណ្តើរៗ។
ជាមួយគ្នានេះដែរជំនួយមនុស្សធម៌មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយសារតែនេះមិនពាក់ព័ន្ធរឿងនយោបាយជ្រុល ខណៈដែលមានតួអង្គច្រើនបានស្ម័គ្រចិត្តគាំទ្រ។ បន្ថែមពីនេះវិបត្តិមីយ៉ានម៉ានៅតែចាក់ឫសយ៉ាងជ្រៅ ហើយមិនមានដំណោះស្រាយងាយស្រួលទេ ព្រមទាំងទាមទារពេលវេលា ភាពអត់ធ្មត់ និងការយោគយល់ទៅវិញទៅមកពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។

ផ្អែកលើទស្សនៈមួយចំនួន ដំណើរទស្សនកិច្ចនេះប្រហែលជាមិនទាន់សម្រេចបានសមិទ្ធផលជាដុំកំភួននៅឡើយទេ យ៉ាងណាមិញប្រេសិតអាស៊ាន និងក្រុមការងារជឿជាក់ថាក្រុមការងារលោកបាននឹងកំពុងបន្តឈានទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ។
សូមជម្រាបជូនថាប្រេសិតពិសេសបានទៅបំពេញបេសកកម្មនៅមីយ៉ាន់ម៉ាលើកនេះ ដែលប្រើពេលប្រាំមួយយប់ ប្រាំពីរក្នងគោលបំណងចូលរួមដោះស្រាយវិបត្តិនៅមីយ៉ាន់ព្រមទាំងជំរុញនិងស្នើឲ្យមីយ៉ាន់ម៉ាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងបញ្ឈប់បទឈប់បាញ់៕