
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នៅក្នុងទំព័រហ្វេសហ៊ុករបស់សម្តេចថា គិតមកដល់ពេលនេះសប្បុរសជនដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់ 15,614,910ដុល្លារនិងប្រាក់រៀលចំនួន190.800.000រៀល។
សម្តេច គូសបញ្ជាក់ថា នេះជាចលនាជាតិដ៍ធំដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។ ដើម្បីសម្រួលដល់ការចូលរួមរបស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជាបានបើកគណនីនៅធនាគារABAធនាគារ,អេស៊ីលីដា,ធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ។
សម្តេច ហ៊ុន សែន សង្ឃឹមថាជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ២០២៥៕
