![](https://cdn.cc-times.com/kh.cc-times.com/media/22821/large/%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%8F%E1%9F%81%E1%9E%85%E1%9F%A1.jpg?1657081338)
ភ្នំពេញ៖ ស្ត្រីខ្មែរមួយចំនួន កំពុងចម្អេះចំអាស តាមបណ្ដាញសង្គម ដោយបាននិយាយពាក្យអាសអាភាស នៅក្នុងបណ្ដាញសង្គម TikTok ។ នេះបើតាមសម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៧ កក្កដា ២០២២។
បើតាមសម្ដេច ហ៊ុន សែន ការប្រើប្រាស់ពាក្យចំអាសចំអូងទាំងនោះ វាហាក់កំពុងតែធ្វើឲ្យបាត់បង់នូវគុណតម្លៃរបស់ស្ត្រីខ្មែរ ហើយពាក្យសម្តីចំអាសចំអូង ដែលនារីទាំងនោះ ប្រើប្រាស់ភាគច្រើននិយាយពាក់ព័ន្ធនឹងផ្លូវភេទ និងភាពសិចស៊ីផ្សេងៗ៕
![](https://cdn.cc-times.com/kh.cc-times.com/media/22822/large/%E1%9E%8F%E1%9E%B7%E1%9E%80%E1%9E%8F%E1%9E%BB%E1%9E%80.jpg?1657081882)