Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រដ្ឋាភិបាលត្រៀមប្រើចលនាជាតិ ដើម្បីបញ្ចប់បញ្ហាមីននៅកម្ពុជាត្រឹមឆ្នាំ២០២៥

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងប្រើប្រាស់ចលនាជាតិដោយផ្ទាល់ ដើម្បីឈានដល់«វគ្គផ្ដាច់ព្រ័ត្រដំណើរឆ្ពោះទៅកម្ពុជា សូន្យមីន នៅឆ្នាំ ២០២៥»។ នេះជាការលើកឡើងរបស់សម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូអាស៊ាន ប៉ារ៉ាហ្គេម នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២២ នៅវិមានសន្តិភាព។

សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការចូលរួមចលនាជាតិ ព្រមទាំងផ្នែកថវិកាជាតិ និងវិស័យឯកជនឱ្យចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រដំណើរឆ្ពោះទៅកម្ពុជា សូន្យមីន នៅឆ្នាំ ២០២៥។ ការបញ្ចប់នូវបញ្ហាមីននេះ គឺនឹងធានានូវសុខសន្តិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗដោយគ្រាន់មីននៅកម្ពុជា។ តាមរយៈការអំពាវនាវកាលពីពេលថ្មីនេះ ពីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ឲ្យវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះមីន សម្តេច បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដានេះ សប្បុរសជនបានចូលរួមសរុបបាន ប្រមាណ១៥លានដុល្លារទៅហើយ ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ណែនាំដល់មន្ត្រីខុទ្ទកាល័យសម្តេចផ្ទាល់បង្កើតគណនីធនាគារ ដើម្បីទទួលយក នូវថវិកាដែលប្រជាពលរដ្ឋទាំងក្នុង និងប្រទេសក្រៅប្រទេសដែលចង់ចូលរួមថវិកាតិចតួចជាមួយរាជរដ្ឋាភិបាលក្នុងការដោះមីន ។ សម្តេច ប្រកាសថា យើងនឹងធ្វើដីឱ្យក្លាយទៅជាដីសុវត្ថិភាពមិនឱ្យប្រជាពលរដ្ឋរងគ្រោះ ពិការ ឬស្លាប់ដោយសារគ្រាប់មីនទៀតទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង