
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី០៦ កក្កដា នេះ ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចនាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត ដូច្នេះអ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។
ត្រង់ចំនុចនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតអោយមានការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះដាច់ខាត ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ៕