
ព្រះសីហនុ៖ នាវាចម្បាំងថៃមួយគ្រឿង បានចូលចុះចតនៅកំពង់ផែកម្ពុជានៅវេលាម៉ោងប្រមាណ ៧ព្រឹកនាថ្ងៃទី ៥ កក្កដានេះ ដោយនាវាជើងទឹករបស់កងទ័ពថៃមួយនេះ និងធ្វើដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៥ថ្ងៃ។
នាវាចម្បាំងកងទ័ពជើងភូមិន្ទថៃចំនួន ០១គ្រឿងឈ្មោះHTMS RATTANAKOSIN (FS-441)បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុពីថ្ងៃទី០៥/០៧/២០២២។ នាវាចម្បាំងនេះដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក PRAKASIT SUTTIWONGKUL និងលោកមនាវីទោ ARTORN CHARAPINYO មេបញ្ជាការរង យោធាភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ។
នាវាចម្បាំងកងទ័ពជើងទឹកថៃ HTMS RATTANAKOSIN (FS-441) នេះ មានបណ្ដោយប្រមាណ ៧៦.៦ម៉ែត្រ ទទឹង ៩.៦ម៉ែត្រ ជម្រៅទឹក ៥ម៉ែត្រ ទំងន់ផ្ទុក ៩៥៨.៩តោន ដែលអាចផ្ទុកមនុស្សចំនួនមនុស្ស ៩២នាក់។
ក្រោយពីបញ្ចប់ទស្សនកិច្ចនាវាមួយគ្រឿងនេះនឹងចាកចេញពីកំពង់ផែកម្ពុជាវិញនៅវេលាម៉ោង១២:00នាទី ថ្ងៃទី០៩/០៧/២០២២ តាមកម្មវិធីកំណត់៕