Cctime 6monthsfree desktop
Cc times  web banner kh (2)

សារព័ត៌មានពាណិជ្ជកម្មបោះពុម្ភ«ព្រឹត្តិបត្តពិសេស»៣២ទំព័រអបអរខួប២៥ឆ្នាំនៃការប្រគល់ហុងកុងមកចិនវិញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ គឺជាថ្ងៃគម្រប់ខួបអនុស្សាវរីយ៍លើកទី ២៥ នៃការប្រគល់ហុងកុងមកកាន់ប្រទេសចិនវិញ។សារព័ត៌មានពាណិជ្ជកម្ម (The Commercial News) ជាកាសែតភាសាចិនឈានមុខគេនៅប្រទេសកម្ពុជា បានបោះពុម្ភព្រឹត្តិបត្តពិសេសរបស់ខ្លួន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៥ នៃការប្រគល់ហុងកុងមកកាន់ប្រទេសចិនវិញ។

អបអរខួប២៥ឆ្នាំនៃការប្រគល់ហុងកុងមកចិនវិញ សារព័ត៌មានពាណិជ្ជកម្ម បានបោះពុម្ភផ្សាយនូវព្រឹត្តិបត្តពិសេសមួយដែលមានចំនួនសរុប ៣២ទំព័រ ដើម្បីអបអរសាទរនិងរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ។

លោក Liang Zhen ying អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និង ជាប្រធានមូលនិធិ GX Foundation លោក Wang Wen tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង លោកឧកញ្ញា Ren Rui sheng ប្រធានសភាពាណិជ្ជកម្មកម្ពុជាចិនហុងកុង និង ម៉ាកាវ និង ជាប្រធានសភាពាណិជ្ជកម្មហុងកុងកម្ពុជា បានផ្ញើសារអបអរសារទរខួបអនុស្សាវរីយ៍លើកទី ២៥ នៃការប្រគល់ហុងកុងមកកាន់ប្រទេសចិនវិញ ដែលមានចុះផ្សាយក្នុងព្រឹត្តិបត្តពិសេសមួយនេះ។

សមាគមចិន សភាពាណិជ្ជកម្ម និង សហគ្រាសធំៗជាច្រើនក្នុងប្រទេសកម្ពុជាក៏ បានចុះផ្សាយសារអបអរសាទរក្នុងព្រឹត្តិបត្តពិសេសមួយនេះផងដែរ ដើម្បីជូនពរហុងកុងឱ្យកាន់តែរីកចម្រើន ប្រសើរឡើងនៅថ្ងៃស្អែក! និង ជូនពរឱ្យប្រជាជាតិចិនសម្រេចគោលបំណងដ៏មហិមារបស់ខ្លួន!

ព្រឹត្តិបត្តពិសេសមួយ ត្រូវបានរៀបចំឡើងដោយសារព័ត៌មានពាណិជ្ជកម្ម The Cambodia China Times សភាពាណិជ្ជកម្មកម្ពុជាចិនហុងកុង និងម៉ាកាវ និង សារព័ត៌មាន Asian Top៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង