Yearendyearend1140x150

ប្រេសិតពិសេសអាស៊ានជួបមេដឹកនាំមីយ៉ាន់ម៉ា ជំរុញការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រេសិតពិសេសរបស់ប្រធានអាស៊ាន នៅថ្ងៃទី០១កក្កដានេះ បានជួបកំពូលមេដឹកនាំមីយ៉ាន់ម៉ាលោក មីន អោងឡាំង ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត។

ប្រមុខការទូតកម្ពុជាដែលមានឯកឧត្តម ប្រាក់ សុខុន ជាប្រធានបានឲ្យដឹងថាក្រោមជំនួបឯកឧត្តម ជាមួយមេដឹកនាំមីយ៉ាន់ម៉ាកិច្ចប្រជុំទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ (១) សារៈសំខាន់នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត (២) ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា (៣) ការតាមដានលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ និង (៤) វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការវាយតម្លៃតម្រូវការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ ផងដែរ។

សូមជម្រាបជូនថា ប្រមុខការទូតកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារលើកទី២ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ២៦ មិថុនា ដល់ថ្ងៃទី ០៣ កក្កដា ឆ្នាំ២០២២។ ការបំពេញទស្សនកិច្ចការងារទៅមីយ៉ាន់ម៉ានេះធ្វើឡើងបន្ទាប់ពីកម្ពុជាតែងចូលរួមចំណែក និងស្នើឲ្យមីយ៉ាន់ម៉ាបញ្ចប់បទឈប់បាញ់ និងហិង្សាក្នុងប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង