681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន៖អ្នកយករឿងកូវីដទៅ«លេងសើចនិងបំពុលសង្គម»ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សម្តេច ហ៊ុន សែន បានព្រមានចាត់វិធានការចំពោះបុគ្គលដែលបានយករឿងកូវីដ ជារឿងលេងសើច និងបំពុលសង្គម ត្រូវទទួលទោសចំពោះមុខច្បាប់។ កាលពីម្សិលមិញ មានបុគ្គលម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបំពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។ សម្តេចថ្លែងបែបនេះ ក្នុងពិធីមច្ឆជាតិ ០១ កក្កដា ២០២២ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សម្តេច ហ៊ុន សែន បានធ្វើការព្រមានដាច់ខាតមិនឱ្យយកករណីជំងឺកូវីដ១៩ ទៅបំភ្លឺ ឬលេងសើចលើបណ្តាញសង្គមនោះឡើយ។ បើយកទៅលេងសើច ឬបំភ្លៃ មិនអាចរួចខ្លួននោះឡើយ។ សម្តេចបានបញ្ជាក់ថា នេះមិនទាក់ទង នឹង សិទ្ធិបញ្ចេញមតិនោះទេ វាជារឿងមិនបានការ ដោយគ្រាន់តែជាការបំពុល បរិយាកាសតែប៉ុណ្ណោះ៕

Khcct banner

អត្ថបទទាក់ទង