![](https://cdn.cc-times.com/kh.cc-times.com/media/22634/large/633104516_928940098.jpg?1656644907)
សម្តេច ហ៊ុន សែន នាថ្ងៃទី ០១ កក្កដានេះ បានសម្តែងនូវអំណរគុណដល់អ្នកគាំទ្របក្សប្រជាជនព្រមទាំងពលរដ្ឋកម្ពុជាដែលបានចូលរួមបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា នឹងបានរួមគ្នាបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ។ សម្តេចថ្លែបបែបនេះពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
![](https://cdn.cc-times.com/kh.cc-times.com/media/22635/large/-60430798f0725_600.jpeg?1656644969)
បើតាមសម្តេចហ៊ុនសែន បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបានចូលរួមបោះឆ្នោតបន្តថែរក្សាសន្តិភាពជាតិ និងការអភិវឌ្ឍន៌ជាតិ។ សម្តេចក៏បានគូសបញ្ជាក់ផងដែលថាឥឡូវនេះសន្តិភាពពេញលេញយើងត្រូវរួមគ្នាបន្តនិងយកចិត្តទុកដាក់ថែរក្សាសន្តិភាព ហើយកុំចាំរហូតបាត់បង់សន្តិភាពទើបស្រែករកសន្តិភាពវិញ៕