Cctimesw1140xh150cm copy

កញ្ញា សេង សុភារី «គីមីចំណីអាហារ» ជាជំនាញមានតម្រូវការខ្ពស់នាថ្ងៃអនាគត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កញ្ញា សេង សុភារី ជាអតីតនិស្សិតនៃសាកលវិទ្យាល័យ ប៊ូរផា (Burapha University) ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគីមីចំណីអាហារ កាលពីពេលថ្មីៗនេះ។ ឧស្សាហកម្មចំណីអាហារ កំពុងតែមានការអភិវឌ្ឍ ដូច្នេះជំនាញនេះ ជាជំនាញដែលមានតម្រូវការខ្ពស់នាថ្ងៃអនាគត។

កញ្ញា សុភារី បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញា បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ២០១៧ នៃវិទ្យាល័យទួនហ្វា២។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ កញ្ញាបានបន្ដការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ បន្ទាប់មក កញ្ញាក៏បានប្រឡងអាហារូបករណ៍មកសិក្សានៅប្រទេសថៃ។

កញ្ញា សុភារី បានឱ្យដឹងទៀតថា កញ្ញា បានបន្ដការសិក្សានៅសាកលវិទ្យាល័យ ប៊ូរផា ប្រទេសថៃ ក្នុងខែឧសភា ឆ្នាំ២០១៨ តាមរយៈអាហារូបករណ៍ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន។ ការមកបន្ដការសិក្សានៅសាកលវិទ្យាល័យ ប៊ូរផា កញ្ញា បានជ្រើសរើសសិក្សា ជំនាញគីមីចំណីអាហារ។

កញ្ញា សុភារី បានបន្ដថា ជំនាញគីមីចំណីអាហារ ជាជំនាញមួយដែលមានតម្រូវការខ្ពស់ នាថ្ងៃអនាគត ព្រោះបច្ចុប្បន្ន វិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា កំពុងមានការអភិវឌ្ឍជាខ្លាំង។ បន្ថែមពីនេះទៀត សុវត្ថិភាពនៃចំណីអាហារមានសារៈសំខាន់ណាស់ចំពោះសង្គម ក្នុងការធានាសុវត្ថិភាព និង គុណភាព របស់អាហារ ។ ជាពិសេសយើងអាចផលិត ផលិតផលអាហារ ដែលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភទៀតផង។

ផលលំបាកដែលកញ្ញា សុភារី បានប្រឈមនោះ គឺមិនខុសពីនិស្សិតដ៏ទៃទៀត ដែលបានបន្ដការសិក្សានៅឯបរទេសនោះឡើយ នោះគឺបញ្ហាភាសា។ ប៉ុន្ដែនៅពេលដែលកញ្ញាបានទៅដល់ប្រទេសថៃ នៅទីនោះមានកម្មវិធីសិក្សាភាសាថៃរយៈពេលបីខែ ដែលអាចឱ្យកញ្ញា ធ្វើការទំនាក់ទំនងជាមួយជនជាតិថៃបាន។ បន្ថែមពីនេះទៀត កញ្ញាក៏បានសិក្សាភាសាថៃខ្លះៗ មុននឹងទៅសិក្សានៅប្រទេសថៃផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង