Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

វេទិកាស្ដីពី «ការបញ្ចប់អំពើហិង្សាលើកុមារ» ប្រព្រឹត្តទៅនាថ្ងៃទី២៨ មិថុនា នេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកកម្ពុជា អង្គការ Save the Children និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយក្រសួងអប់រំ ក្នុងការរៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយ ស្តីពី ការបញ្ចប់អំពើហិង្សាលើកុមារនៅក្នុង និងជុំវិញសាលារៀនក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៨ មិថុនា នេះ។ គម្រោងនេះ ធ្វើឡើងដើម្បីបញ្ឍប់អំពើហឹង្សាលើកុមារ នៅក្នុងវិស័យអប់រំ។

គម្រោងនៃការបញ្ចប់អំពើហិង្សាលើកុមារនៅក្នុង និងជុំវិញសាលារៀន ធ្វើឡើងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដើម្បីឈានទៅដល់ការបញ្ចប់គ្រប់ទម្រង់នៃអំពើហិង្សាលើកុមារនៅឆ្នាំ២០៣០។ គម្រោងនេះ ក៏មានគោលបំណង កាត់បន្ថយអំពើហិង្សាលើកុមារដោយការកសាង តាមរយៈការផ្តល់ឧបករណ៍ និងវិធីសាស្រ្តផ្អែកលើភស្តុតាង ដែលជាវប្បធម៌សិក្សាដោយសុវត្ថិភាព ដែលគ្មានអំពើហិង្សាគ្រប់ទម្រង់ក្នុងវិស័យអប់រំទាំងអស់ក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គម្រោងនៃការបញ្ចប់អំពើហិង្សាលើកុមារនៅក្នុង និងជុំវិញសាលារៀន ត្រូវបានធ្វើឡើងលើសាលារៀនគោលដៅ ៥២ ក្នុងខេត្តសៀមរាប និងព្រះវិហារ ក្នុងរយៈពេល ២១ខែ ចន្លោះពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ (ដោយរួមទាំងការបន្ថែមរយៈពេល ៦ខែ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង