Yearendyearend1140x150
Img 0571

ទូតចិនប្រកាសបន្តជាដៃគូ«ពាណិជ្ជកម្ម»ទី១សម្រាប់កម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តម Wang Wentian

ភ្នំពេញ៖ អគ្គរាជទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian នាថ្ងៃទី ២៧ មិថុនានេះបានថ្លែងឲ្យចឹងថា ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់កម្ពុជា។ ឯកឧត្តមថ្លែងបែបនេះក្នុងកម្មវិធីសិក្ខាសាលាស្តីពី«ការទូតសេដ្ឋកិច្ចក្រោមកន្លងថ្មី»។

អគ្គរាជទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian បានអះអាងថា ចិននៅតែបន្តចាប់ដៃគូគ្នាកសាងពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់កម្ពុជា។ លោក បន្តថា បន្ទាប់ពីមានការនាំចូលកសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនដែលនោះមានដូចជាចេក ស្វាយ និងជលផលជាដើម។

បន្ថែមពីនេះលោក Wang Wentain សង្គត់ធ្ងន់ថាត្រីប្រាកម្ពុជាគ្រោងនិងបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនជាផ្លុវការនាពេលខាងមុខនេះ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏និងផ្តល់ផលប្រយោជន៌ឲ្យគ្នាទៅវិញទៅមកក្នុងវិស័យកសិកម្មក្នុងប្រទេសទាំងពីរទទួលបានសមិទ្ធផលជាក់ស្តែងបន្ថែមទៀត។

សូមជម្រាបជូនថា ទំហំពាណិជ្ជកម្មរវាងចិនកម្ពុជាសម្រចបានគោលដៅ១០ពាន់លានដុល្លាគិតត្រឹមឆ្នាំ ២០២១ ដោយក្នុងនោះកម្ពុជាបានទាញការវិនិយោគពីចិន ២.៣២ពាន់លានដុល្លាមានកំណើតជិត ៧០ភាគរយ ហើយគិតចាប់ពីឆ្នាំ២០២២នេះមកលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទទួលបានលទ្ធផលលើសពីការរំពឹងទុកថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង