ភ្នំពេញ៖ សារមន្ទីរជាតិ នឹងរៀបចំកម្មវិធី ជំនួបវប្បធម៌សហគមន៍ (ផលិតផលមួយ អត្តសញ្ញាណមួយ) ថ្ងៃទី២៤ ខែមិថុនានេះ នឹងមានរៀបចំបាឋកថាមួយដែលមានប្រធានបទចំនួន ០២។ ចំណែកឯការតាំងបង្ហាញផលិតផលហត្ថកម្មពីសហគមន៍សិប្បកម្មស្ដ្រីខ្មែរនិងធ្វើឡើងនៅថ្ងៃទី២៨-២៩ មិថុនា នេះ។
ព្រឹត្តិការណ៍វប្បធម៌សហគមន៍ប្រចាំខែមិថុនានេះ នឹងមានបាឋកថា ដែលមានចំនួន ០២ ប្រធានបទ គឺ«ការយល់ដឹងទាក់ទងនឹងតម្បាញស្លឹកត្នោត» ដោយលោកស្រី ណោម ប៊ុនណាក់ នាយកប្រតិបត្តិសហគ្រាសសង្គមភូមិសិប្បកម្មសង្ឃឹម និង «ស្លឹកត្នោតក្នុងវប្បធម៌ខ្មែរ» ដោយលោក អាន រស្មី មន្ដ្រីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ។
បាឋកថានេះនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២៤ មិថុនា វេលាម៉ោង០២:០០រសៀល តាមរយៈអនឡាញ ដោយឡែកការតាំងបង្ហាញផលិតផលហត្ថកម្មពីសហគមន៍សិប្បកម្មស្ដ្រីខ្មែរនិងធ្វើឡើងនៅបរិវេណសារមន្ទីរ (បរិវេណក្បែរចំណតរថយន្ត) រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ មិថុនា៕
