Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

យុវតី កៅ ម៉េងហ័ង ជាសិស្សវិទ្យាល័យ តែចាប់អារម្មណ៍ខ្លាំងទៅលើបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
យុវតី កៅ ម៉េងហ័ង ក្នុងកម្មវិធីប្រកួតស្នាដៃយុវជនសតវត្សទី២១ ក្នុងឆ្នាំ២០២១

កំពង់ចាម៖ យុវតី កៅ ម៉េងហ័ង ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ជំនាន់ថ្មី។ ម៉េងហ័ង មានចំណាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាជាខ្លាំង ជាពិសេស ម៉េងហ័ង ក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Techovation Girls និងចូលរួមនៅក្នុងក្លឹប Code For Girls ដែលជាក្លឹបសិក្សា សម្រាប់សិស្សនារី ដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាផងដែរ។

យុវតី កៅ ម៉េងហ័ង បានប្រាប់ស៊ីស៊ីថាមស៍ថា ម៉េងហ័ង មានអាយុ១៦ឆ្នាំ និងជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ជំនាន់ថ្មី ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម។ ម៉េងហ័ង មានទីកន្លែងកំណើតនៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ម៉េងហ័ង បានឱ្យដឹងថា ខ្លួនមានចំណាប់អារម្មណ៍ ទៅលើបច្ចេកវិទ្យាជាខ្លាំង នេះជាហេតុ ដែលខ្លួនចូលរួមនៅក្នុងក្លឹបសិក្សា Code For Girls និង Techovation Girls។ តាមរយៈកម្មវិធីទាំងនេះ ម៉េងហ័ងមិនត្រឹមតែបានពង្រឹងសមត្ថភាពទៅលើការសរសេរកូដប៉ុណ្ណោះទេ ថែមទាំងបានសិក្សាពីបទពិសោធន៍ របស់សមាជិកផ្សេងទៀត ការទំនាក់ទំនង និងការធ្វើការជាក្រុម ជាដើម។

តាមរយៈការក្លាយជាសមាជិក Code For Girls ជំនាន់ទី១ ម៉េងហ័ង បានសិក្សាពីកម្មវិធី Scratch។ កម្មវិធីនេះ ជួយឱ្យ ម៉េងហ័ង មានលទ្ធភាពក្នុងការសរសេរកូដ ដើម្បីសរសេររឿងតុក្កតា ឬគូរគំនូរជីវចល នៅលើកម្មវិធី Scratch ដែលមាន script និង storyboard ត្រឹមត្រូវ។ បន្ថែមពីនេះទៀត Scratch ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍជំនាញសរសេរកូដឱ្យកាន់តែប្រសើរផងដែរ។

ម៉េងហ័ង បានឱ្យដឹងទៀតថា ខ្លួនក៏ធ្លាប់ចូលរួមប្រកួត នៅក្នុងកម្មវិធី Techovation Girls ផងដែរ។ ការចូលរួមនៅក្នុងកម្មវិធីនេះ ព្រោះចង់ពង្រឹងសមត្ថភាពរបស់ខ្លួន នៅក្នុងជំនាញសរសេរកូដ។ ជាពិសេសគឺការបង្កើតដំណោះស្រាយ តាមរយៈការសរសេរកូដ និងពង្រឹងជំនាញសហគ្រិនភាព ព្រោះសហគ្រិនភាពអាចមានប្រយោជន៍ចំពោះខ្លួននៅពេលអនាគត។

ម៉េងហ័ង បានបន្ដថា Techovation Girls ជាកម្មវិធី ដែលលើកទឹកចិត្តឱ្យកុមារី ដែលមានអាយុចាប់ ៨-១៨ឆ្នាំ បានចូលរួមចំណែកនៅក្នុងវិស័យបច្ចេកវិទ្យា។ កម្មវិធីនេះផ្ដល់ឱកាសដល់កុមារីបង្កើតដំណោះស្រាយបែបបច្ចេកវិទ្យា សំដៅលើការបង្កើត application (APP) ដើម្បីពួកគាត់ដោះស្រាយបញ្ហាណាមួយ ដែលកើតមាននៅក្នុងសហគមន៍របស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលរួមកម្មវិធី Techovation Girls ចំនួន ០៨រដូវកាល មកហើយ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២។ ម៉េងហ័ង ក៏ធ្លាប់បានចូលរួមប្រកួតកម្មវិធី Techovation Girls បីឆ្នាំដែរ ដោយសារតែកម្មវិធីនេះបានផ្ដលនូវចំណេះដឹង និងបទពិសោធន៍ជាច្រើន ទើបម៉េងហ័ងសម្រេចចិត្តចូលរួម រហូតដល់៣ឆ្នាំ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កៅ ម៉េងហ័ង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង