
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះបានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសថា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគ ខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពី មធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី ២២-២៨ ខែមិថុនា ឆ្នាំ២០២២។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C , - សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ ១៨ ។ - នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គរ ជាមួយគ្នានោះបណ្តាផ្នែកខ្លះនៃខេត្តនិងរាជធានី អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។
២-តំបន់ខ្ពង់រាប - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C - សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C - នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C - សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ ១C J - នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំង រលកសមុទ្រ ក្នុងកម្រិតមធ្យម ។
