Yearendyearend1140x150

រោងចក្រផលិតរថយន្តFORDបោះទុន២១លានដុល្លារ បានដាក់សម្ពោធនៅខេត្តពោធិ៍សាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តម ហ៊ុន ម៉ាណែត / រូបថត៖ ហ្វេ៊សបុកឯ.ឧ ហ៊ុន ម៉ាណែត

ភ្នំពេញ៖ រោងចក្រផលិតរថយន្តនិងគ្រឿងបង្គុំ និងតម្លើងរថយន្ត Fordត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃនេះនៅក្នុងខេត្តតពោធិ៍សាត់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រោងចក្រផលិតរថយន្ត FORD ដែលមានវត្តមានជារោងចក្រដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលស្រោបដោយផ្ទៃដីប្រមាណជាង៤ហិតាត្រូវបានបញ្ចប់ការសាងហើយបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនាថ្ងៃនេះ។ រោងចក្រ FORD ដែលមានតម្លៃប្រមាណជាង២១លានដុល្លានេះកំពុងតែផ្តល់ឳកាសការងារជូនពលរដ្ឋខ្មែរដែលស្ថិតនៅក្នុងខេត្តតពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ ឲ្យទទួលបានការងារនិងប្រាក់ចំណូលសមរម្យដើម្បីទ្រទ្រង់ជីវិត។

បន្ថែមពីនេះរោងចក្រមួយនេះក៏និងប្រែក្លាយទៅទីកន្លែងមួយដ៏មានសក្តានុពលដែលអាចរុញច្រានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅលេងខេត្តពោធិ៍សាត់បន្ថែមផងដែរ។ នេះគឺមោទនៈភាពពិសេស សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដោយសារក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តាក់ទុកវិនិយោគរោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេទ Ford Renger និង Ford Everes ដែលទទួលសិទ្ធិស្របច្បាប់ក្នុងស្រុក ពីក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ទៅលើការផលិត ចែកចាយ លក់ និងសេវាកម្ម។

គួរបញ្ជាក់ថាការបង្កើតរោងចក្រនេះអាចនឹងស្រូបយកកម្លាំងពលកម្មបានប្រមាណ ៥០០នាក់សម្រាប់ដំណើរការខ្សែសង្វាក់ផលិតកម្ម និងរំពឹងថានឹងដំឡើងបានរថយន្ដពីចន្លោះ ៤៥០០ ទៅ ៦០០០គ្រឿងក្នុងមួយឆ្នាំ ដែលជាកត្តាមួយជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកាត់បន្ថយការនាំចូលរថយន្ដពីបរទេសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង