Cc time web banner 054637

IPCសហការជាមួយគម្រោងCAPFish-Capture ដើម្បីពង្រឹងតេស្តសុវត្ថិភាពម្ហូបអាហារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ជាមួយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) នៅថ្ងៃទី១៥មិថុនានេះ បានចុះហត្ថលេខាកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងនិងលើកកម្ពស់សមត្ថភាពធ្វើតេស្តសុវត្ថិភាពម្ហូបអាហាររបស់មន្ទីរពិសោធន៍របស់ខ្លួន ដើម្បីឈានទៅសម្រេចបានការទទួលស្គាល់គុណភាព ISO 17025។

កិច្ចព្រមព្រៀងនេះនឹងជួយឱ្យ IPC មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវិភាគនិងតេស្តរកសារធាតុមីក្រូសរីរាង្គក្នុងម្ហូបអាហារ ដោយផ្តល់លទ្ធផលដែលអាចជឿទុកចិត្តបាន។វាក៏នឹងរួមចំណែកគាំទ្រដល់ធុរកិច្ចម្ហូបអាហាររួមទាំងឧស្សាហកម្មផលិតផល ជលផលផងដែរ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបានការទទួលស្គាល់គុណភាព ISO 17025 រវាងក្រុមការងារគម្រោង CAPFish ដែលអនុវត្តដោយអង្គការ UNIDO និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) នឹងជួយឲ្យមានការទទួលស្គាល់ ទាំងកម្រិតជាតិនិងអន្តរជាតិលើលទ្ធផលនៃការធ្វើតេស្ត។ វឌ្ឍនភាពនេះ នឹងជួយជំរុញការនាំចេញផលិតផលកែច្នៃកសិកម្មរបស់កម្ពុជា ដោយរួមទាំងផលិតផល ជលផលទៅកាន់បណ្តាប្រទេសដែលមានតម្រូវការនាំចូលខ្ពស់ រួមមានប្រទេសចិននិងសហភាពអឺរ៉ុប។

មន្ទីរពិសោធន៍ដែលមានការទទួលស្គាល់ដើរតួនាទីសំខាន់ក្នុងការធ្វើសមាហរណកម្មផលិតផលអាហារកម្ពុជាចូលក្នុងខ្សែច្រវ៉ាក់ តម្លៃសកល។ បច្ចុប្បន្នមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់បែបនេះនៅមានចំនួនកំណត់នៅឡើយនៅក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឱ្យប្រទេសកម្ពុជាពឹងផ្អែកខ្លាំងទៅលើមន្ទីរពិសោធន៍របស់ប្រទេសជិតខាងដើម្បីធ្វើតេស្តវិភាគអាហារ ដែលការនេះ ត្រូវការចំណាយពេលច្រើននិងមានតម្លៃខ្ពស់។

បណ្ឌិត ខូវ គួង អនុប្រធានរដ្ឋបាលជលលើកឡើងថា "មន្ទីរពិសោធន៍សុវត្ថិភាពម្ហូបអាហារដើរតួនាទីយ៉ាងសំខាន់ ដើម្បីរក មើលសារធាតុដែលបង្កគ្រោះថ្នាក់ឬមានហានិភ័យដល់សុវត្ថិភាពម្ហូបអាហារ។ មន្ទីរពិសោធន៍ម្ហូបអាហារ ជួយផ្តល់លទ្ធផលគេ ស្តដែលអាចជឿទុកចិត្តបានលើប៉ារ៉ាម៉ែត្រខុសគ្នា ដើម្បីប្រាកដថាផលិតផលម្ហូបអាហារកម្ពុជាមានបញ្ហាដែរឬទេ។

លោក សាស្ត្រាចារ្យ អាន់ដេ ស្តីហ្គល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានប្រសាសន៍ថា ” អស់រយៈពេលជាច្រើនឆ្នាំហើយ ដែល IPC ចង់ឱ្យមន្ទីរពិសោធន៍សុវត្ថិភាពម្ហូបអាហាររបស់ខ្លួន មានការទទួលស្គាល់គុណភាព។ សេវាពីមន្ទីរពិសោធន៍ដែល មានការទទួលស្គាល់ពិតជាអាចផ្តល់ប្រយោជន៍យ៉ាងសំខាន់ ដល់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់ធុរកិច្ចដែលត្រូវការវិញ្ញាបនត្របញ្ជាក់លើផលិតផលសម្រាប់នាំចេញពីមន្ទីរពិសោធន៍បែបនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង