![](https://cdn.cc-times.com/kh.cc-times.com/media/22131/large/photo_2022-06-15_13-11-37.jpg?1655286091)
ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី១៥មិថុនាបានថ្លែងថាកម្មវិធីTVETអាចប្រែក្លាយក្តីសុបិន្តប្រជាពលរដ្ឋគ្រប់រូបទទួលបានការសិក្សាពេញមួយជីវិត។ការថ្លែងនេះធ្វើឡើងក្នុងកម្មវិធី“ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ-TVETDAY” លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់” ដោយក្នុងគោលបំណងជំរុញសិស្សនិស្សិតកម្ពុជាគ្រប់រូបឲ្យទទួលបានយ៉ាងហើចណាស់ជំនាញមួយប្រចាំជីវិត។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងថាកម្មវិធីTVETអាចប្រែក្លាយក្តីសុបិន្តប្រជាពលរដ្ឋគ្រប់រូបទទួលបានការសិក្សាពេញមួយជីវិតដោយកម្មវិធីនេះផ្តោសំខាន់ទៅលើការជំរុញនិងលើកទឹកចិត្តដល់សិស្សនិស្សិតឲ្យទួទួលបាននូវជំនាញច្បាស់លាស់យ៉ាងតិចមួយប្រចាំជីវិត។មិនត្រឹមតែប៉ុណ្ណោះកម្មវិធីTVETក៏ផ្តោតទៅលើការលើកទឹកចិត្តដល់គ្រប់ជាតិសាសន៍នៃសិស្សនិស្សិតប្រទេសកម្ពុជាឲ្យមានសិទ្ធស្មើគ្នាក្នុងការទទួលយកការរៀនសូត្រចាប់យកចំណេះជំនាញដ៏ល្អវិសេសមួយសម្រាប់អនាគតរបស់ខ្លួននិងលើកស្ទួយប្រទេសកម្ពុជា។
![](https://cdn.cc-times.com/kh.cc-times.com/media/22127/large/photo_2022-06-15_13-11-32.jpg?1655285534)
បន្ថែមពីនេះលោក អ៊ិត សំហេង បន្តថាកម្មវិធីថ្ងៃនេះមានសិស្សនិស្សិតប្រហែល ១៥,០០០ នាក់ចូលរួមដែលជាចំនួនមួយដ៏ពិសេសដែលបានឆ្លុះបញ្ជំងឲ្យឃើញថាវិស័យបណ្តុះបណ្តាលការងារនៅក្នុងប្រទេសកម្ពុជាកំពុងតែធ្វើការវិវត្តន៌ទៅមុខយ៉ាងឆាប់រហ័សដោយនេះ លោកយល់ឃើញថាជាការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋាភិបាលកម្ពុជាផងដែរ ដែលតែតែងឲ្យតម្លៃដល់ការងារព្រមទាំងតែងតែជួយដោះស្រាយបញ្ហាប្រឈមរួមផ្សេងៗជូនបងប្អូនជនរួមជាតិកម្ពុជា។
![](https://cdn.cc-times.com/kh.cc-times.com/media/22128/large/photo_2022-06-15_13-11-37.jpg?1655285542)
គួរបញ្ជាក់ថាកម្មវិធី TVET (Technical and vocational education and training) ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយមានការចូលរួមពីបណ្តាលសិស្សនិស្សិត គ្រូ ព្រមទាំសាស្រ្តាចារ្យមកពីបណ្តាលសកលវិទ្យាល័យផ្សេង ហើយថ្ងៃនេះក៏ជាទិវាប្រាព្ធលើកទី៥ផងដែរ ដែលក្រសួងការងារបានរៀបចំជូននិស្សិតក្នុងប្រទេសកម្ពុជា៕
![](https://cdn.cc-times.com/kh.cc-times.com/media/22129/large/photo_2022-06-15_13-11-27.jpg?1655285550)