Yearendyearend1140x150

សម្តេច ហ៊ុន សែន ចង់ឃើញអាស៊ានដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន សម្តេច ហ៊ុន សែន ចង់ឃើញអាស៊ានមានចក្ខុវិស័យនិងផែនការដេញថ្លៃធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលសម្តេចនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឱ្យបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត។ សម្តេចថ្លែងបែបនេះក្នុងឱកាសទទួល និងលើកពានរង្វាន់បាល់ទាត់ពិភពលោក នៅថ្ងៃនេះ។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ជាក់ស្តែង ទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ ២០០២ គឺ កូរ៉េ-ជប៉ុន និងឆ្នាំ ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា។ 

ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែម គុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេសជាសមាជិកតាមរយៈការ ទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាត របស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មាន ឥទ្ធិពលនេះ។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និង ក្រុមហ៊ុន កូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើក ពានរង្វាន់បាល់ទាត់ពិភពលោក និងកោតសរសើរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសហការ រៀបចំកម្មវិធីនេះជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន មានសុទិដ្ឋិនិយម និងសូមជូនពរឱ្យដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក និងព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ ដំណើរការដោយរលូន និងទទួលជោគជ័យដ៏ត្រចះត្រចង់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង