Yearendyearend1140x150

គយ៖រថយន្តគ្មានពន្ធចង្កូតស្ដាំ«ប្រភេទទំនិញហាមឃាត់ការនាំចូល»បង្ក្រាបបាននឹងកម្ទេចចោល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
គយបង្ក្រាបរថយន្តអត់ពន្ធនាពេលកន្លងទៅ (រូបភាព៖ Cambodia Flash News)

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា (អគរ) បន្តជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ)ឱ្យបានទាន់ពេលវេលា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹង រថយន្តគ្មានពន្ធចង្កូតស្ដាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬបោះបំបែកជាគ្រឿងបន្លាស់។

យោងតាមសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងបើក យុទ្ធនាការប្រមូលពន្ធនិងអាករនាំចូលលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវបញ្ចប់ត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅនឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ចំពោះរថយន្តចង្កូតឆ្វេងដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែកឯរថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង