Yearendyearend1140x150

កីឡាករបាល់ទះកម្ពុជាម្នាក់ផ្ទេរទៅលេងក្លឹបវៀតណាមក្នុងតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កីឡាករក្លឹបបាល់ទះវិសាខា វឿន វាសនា

ភ្នំពេញ៖ កីឡាករក្លឹបបាល់ទះវិសាខា វឿន វាសនា បានបំបែកឯតទគ្គកម្មថ្លៃខ្លួនជាប្រវត្តិសាស្រ្តក្នុងពិភពបាល់ទះស្រុកខ្មែរក្នុងការផ្ទេរទៅលេងនៅក្លឹប Long An ប្រទេសវៀណាម រយៈពេលពីរសប្តាហ៍ជាមួយតម្លៃខ្លួនខ្ទង់ម៉ឺនដុល្លា។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានថ្លែងប្រាបសារព័ត៌មានស៊ីស៊ីថាមស៌ថា កីឡាករក្លឹបបាល់ទះវិសាខា វឿន វាសនា ថ្ងៃស្អែកនេះនិងត្រូវបានផ្ទេរទៅលេងក្លឹបបាល់ទាត់វៀតណាម Long An ក្រោមតម្លៃខ្ទង់ម៉ឺនដុល្លាដែលនេះជាប្រវត្តិសាស្រ្តរបស់កម្ពុជាថ្មីម្តងទៀតលើឆាកអន្តរជាតិ។

លោក អាំង សិរីពិសិដ្ឋ បន្តថានេះមិនមែនជាលើកទីមួយទេដែលកីឡាករខ្មែរត្រូវបានផ្ទេរទៅលេងក្លឹបនៅក្រៅស្រុក ដោយការពីមុនក៏ធ្លាប់មានកីឡាករខ្មែរដទៃទៀតត្រូវបានផ្ទេរទៅលេងនៅក្លឹបខាងក្រៅប្រទេសដែរ។

បន្ថែមពីនេះ លោក អាំង សិរីពិសិដ្ឋ បន្តថាទាំងនេះគឺជាស្នាដៃរបស់ក្រុមកីឡាករកម្ពុជាដែលបានប្រឹងប្រែងពាំនាំយកជោគជ័យនាកំឡុងពេលការលេងកីឡាស៊ីហ្គេមនៅវៀតណាមជូនកម្ពុជា។ លោកសង្គត់ធ្ងន់ថា តាមពិតទៅមានគេដេញថ្លៃកីឡាករ ៦នាក់យកទៅលេងនៅក្លឹបនៅឯក្រៅប្រទេសក្រោយមកដោយសារតែការដេញថ្លៃទៅលេងនៅខាងក្រៅនោះមានរយះពេលយូ ដោយលោកខ្លាចប៉ះពាលដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ SeaGame នាឆ្នាំ២០២៣នេះទើបចុងក្រោយ លោកនិងក្រុមសហព័ន្ធសម្រេចបញ្ចូនតែកីឡាករ វឿន វាសនា ទៅលេងនៅក្លឹប Long An ព្រោះក្លឹបមួយនេះមានរយះពេលខ្លីក្នុងការយកកីឡាករខ្មែរទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង