
ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី ១៤ មិថុនានេះ បានប្រកាសដំឡើងប្រាក់បៀរវត្តជូនមន្រ្តីរាជការនៅខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមការផ្សាយរបស់ហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន។
យោងតាមហ្វេសផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា “ម្សឹលម៉ិញខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្តជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់អំពីពេលវេលាដែលបង្កឱយមានការភ័ន្តច្រឡំ។ខ្ញុំសូមបញ្ជាក់ជូនថាការដំឡើងបៀវត្ត និង ត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣”។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល បានប្រកាស«ដំឡើងប្រាក់បៀវត្ស»ជូនមន្ត្រីរាជការសាធារណៈនៅឆ្នាំ២០២២។ សម្រាប់សម្តេច
គ្រូបង្រៀន និងគ្រូពេទ្យ ឲ្យបានទាបបំផុត១លាន ៥សែន។ការដំឡើងប្រាក់បៀវត្សនេះមិនគិតជាភាគរយទេ គឺសម្រាប់អ្នកមានប្រាក់បៀវត្សតិចឡើងច្រើន ហើយអ្នកមានប្រាក់បៀវត្សច្រើនឡើងតិច៕