Yearendyearend1140x150

កម្ពុជាប្តេជ្ញាចិត្ត«ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាឲ្យត្រឡប់ទៅរកសន្តិភាពវិញ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកជំទាវ Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី និង ឯ.ឧ ប្រាក់ សុខុន / រូបភាព ៖ ក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជានាថ្ងៃទី ១៣ មិថុនា បានប្រកាន់គោលជំហបន្តដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាឲ្យត្រឡប់ទៅរកសន្តិភាពវិញ។ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងកម្ពុជានិងអូស្រ្តាលីបន្តកិច្ចសហប្រតិបត្តិការដ៏ល្អបច្ចុប្បន្ន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានស្ដីពីមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ក្នុងការរៀបចំការងារជាមូលដ្ឋាន ក្នុងអំឡុងពេលនៃទស្សនកិច្ចលើកទីមួយរបស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាល ពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ សម្រាប់អាទិភាពបន្ទាន់ចំនួន៣ រួមមាន៖ (១) ការបញ្ឈប់អំពើហឹង្សា (២) ការធានាឱ្យបាននូវការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង (៣) ការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនានយោបាយប្រកប ដោយបរិយាប័ន្ន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

បន្ថែមពីនេះឯកឧត្ដមក៏បានបន្តផងដែរអំពីលទ្ធផលសំខាន់ៗចំនួនបីដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ រួមមាន៖ ១) ក្របខ័ណ្ឌនៃការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ២) ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង ៣) ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែលថាឯកឧត្ដម ប្រាក់ សុខុន គ្រោង និងរៀបចំដំណើរទស្សនកិច្ចជាលើកទីពីររបស់ឯកឧត្ដមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងធ្វើនៅចុងខែនេះ ដោយសង្កត់ធ្ងន់ថា ការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺស្ថិតក្នុងចំណោមការផ្ដោតការយកចិត្តទុកដាក់របស់ឯកឧត្ដមនាពេលនោះ ស្របតាមអាណត្តិរបស់ប្រេសិតពិសេស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង