
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនានេះ បានចេញសេចក្តីសម្រេចស្តីពីការជ្រើសរើសពលទាហាន ដោយក្នុងនោះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសពលទាហានថ្មីចំនួន៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យ៣កងវរសេនាតូចបង្កើតថ្មី ចំណុះបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។
បើតាមសេចក្តីសម្រេច រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោពលខេមរភូមិន្ទ រដ្ឋមន្រ្តី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
