Yearendyearend1140x150

ឥណ្ឌាសុំទោសកម្ពុជារឿង«បដិសណ្ឋារកិច្ចកីឡាករ និង គោរពភ្លេងជាតិ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ សហព័ន្ធបាល់ទាត់ឥណ្ឌា នៅថ្ងៃទី ៨ មិថុនា បានធ្វើលិខិតផ្លូវការសុំទោសកម្ពុជា ចំពោះកំហុសរបស់ដែលមិនបានយកចិត្តទុកដាក់ចំពោះក្រុមបាល់ទាត់កម្ពុជា រួមទាំងទង់ជាតិរបស់កម្ពុជា។ការចេញលិខិតសុំទោសធ្វើឡើងភ្លាមៗក្រោយពីប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំបានសម្តែងប្រតិកម្មចំពោះបដិសណ្ឋារកិច្ចមិនល្អ ជាពិសេសការគោរពទង់ជាតិពេលមុនប្រកួតជាដើម។

ក្នុងលិខិត សហព័ន្ធបាល់ទាត់ឥណ្ឌាក្នុងនាមជាម្ចាស់ផ្ទះសុំទោសកម្ពុជាជាសាធារណៈដែលពុំបានទទួលកម្ពុជាដិតដល់ពោលគឺទាំងកន្លែងស្នាក់នៅរបស់កីឡាករកម្ពុជា គឺពុំមានទទួលសមរម្យ ហើយមុនការប្រកួតការចាក់ភ្លេចជាតិកម្ពុជាក៏បានបញ្ហា ដែលនេះអ្នកគាំទ្ររបស់កម្ពុជាមួយចំនួនធំយល់ឃើញថា ជាចេតនារបស់ឥណ្ឌាបំបាក់ទឹកចិត្តកីឡាករខ្មែរ។

សហព័ន្ធបាល់ទាត់ឥណ្ឌា បានប្តេជ្ញាថា បញ្ហាមួយចំនួនត្រូវបានដោះស្រាយហើយការប្រកួតរវាងកម្ពុជានិង ឥណ្ឌាបានបញ្ចប់ដោយរលូន ហើយបានសន្យាថានឹងមិនឱ្យមានបញ្ហាកើតឡើងដូចការប្រកួតលើកមុននោះទេ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា កាលពីម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា បានបើកការប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។ប៉ុន្តែមុនពេលប្រកួតការរៀបចំបដិសណ្ឋារកិច្ចគោរពទង់ជាតិកម្ពុជាមានភាពរអាក់រអួលនាំឱ្យពលរដ្ឋកម្ពុជា រួមទាំងថ្នាក់ដឹកនាំមួយចំនួនធំបានខឹងសម្បារហើយទាមទារឱ្យឥណ្ឌាសុំទោសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង