
ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល ប្រកាសជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាឯករាជ្យ ដើម្បីធ្វើការពិនិត្យ និងអង្កេតលើដំណើរការសាងសង់គម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី០៨ ខែមិថុនានេះ។
បើតាមសេចក្តីជូនដំណឹង កាលបរិច្ឆេទ នៃការឈប់ទទួលពាក្យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១០:០០នាទីព្រឹក។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងអគ្គនាយកដ្ឋានថាមពល រៀងរាល់ម៉ោងធ្វើការ៕
