Cc time web banner 054637

Update៖ ពលរដ្ឋជាង៧លាននាក់ស្មើនឹង៨០,១៩%បានទៅបោះឆ្នោត ខណៈភ្នំពេញមានច្រើនជាងគេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ គណៈកម្មាការឃុំ-សង្កាត់រៀបចំការបោះឆ្នោតបានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការបោះឆ្នោតនៅទូទាំងរាជធានីខេត្តទាំង២៥ មានចំនួនសរុប ៧, ៣៨២, ៤៤៩ នាក់ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩, ២០៥, ៦៨១ នាក់ ដែលស្មើនឹង ៨០,១៩%។ ក្នុងនោះប្រជាពលរដ្ឋនៅភ្នំពេញ បានអញ្ជើញទៅបោះឆ្នោតច្រើនជាងគេ ខណៈខេត្តប៉ៃលិន មានតិចជាងគេ។

ទាក់ទងនឹងសភាពការណ៍សន្តិសុខបោះឆ្នោត នៅមុនមួយថ្ងៃបោះឆ្នោត មានព័ត៌មានបែកធ្លាយអំពីផែនការអុកឡុកការបោះឆ្នោត ប៉ុន្តែគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៃការបោះឆ្នោត និង គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដើម្បីធានាឲ្យការបោះឆ្នោតដំណើរការរលូន។

ទន្ទឹមនេះ ដោយសារមានកិចសហការល្អពីសំណាក់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ជាមួយ គ.ជ.ប និងគណៈកម្មាការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង