Yearendyearend1140x150

លោកពូទីនព្រមានលោកខាងលិចជុំវិញការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកពូទីនព្រមានលោកខាងលិចជុំវិញការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ប្រភពរូប​៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃទី ៥ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រទេសលោកខាងលិចថា រុស្ស៊ីនឹងវាយប្រហារគោលដៅដែលមិនធ្លាប់ត្រូវបានវាយប្រហារពីមុនមក ប្រសិនបើពួកគេផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។ ដោយលោកបានថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ "Russia-1"។

ក្រោយការព្រមានរបស់លោក ពូទីន សង្កាត់ចំនួនពីរ នៃរដ្ឋធានីគៀវរបស់អ៊ុយក្រែន ត្រូវបានវាយប្រហារដោយមីស៊ីលកាលពីថ្ងៃទី ៥។ អភិបាលក្រុងគៀវបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសង្កាត់ Darnitsky និង Dniprovsky នៃទីក្រុងគៀវ ត្រូវបានវាយប្រហារដោយមីស៊ីលនៅព្រឹកនោះ។ ការវាយប្រហារនេះ បានបង្កឱ្យមានស៊ីរ៉ែនការពារអាកាស ដែលធ្វើឲ្យវាក្លាយជាការវាយប្រហារទ្រង់ទ្រាយធំជាលើកដំបូងលើក្រុងគៀវ ចាប់តាំងពីចុងខែមេសាមក។

បញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កងកម្លាំងអាកាសអ៊ុយក្រែន បានស្ទាក់ចាប់មីស៊ីលមួយនៅប្រហែលម៉ោង ៦ ព្រឹក ម៉ោងក្នុងស្រុក ហើយផ្អែកលើទិន្នន័យបឋម គេសន្និដ្ឋានថា មីស៊ីលនោះត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក Tu-95 លើសមុទ្រកាសព្យែន។

មន្ត្រីមកពីក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែនបាននិយាយថា គោលដៅសំខាន់នៃការវាយប្រហាររបស់រុស្ស៊ីគឺផ្លូវដែក។ អ្នកយកព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ បានឃើញនៅកន្លែងកើតហេតុថា អគារឃ្លាំងមួយនៅក្នុងសង្កាត់ Darnitsky ភាគខាងកើតនៃទីក្រុង គៀវ ត្រូវបានឆាបឆេះ និងហុយផ្សែងយ៉ាងក្រាស់។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ភាគីរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលបាញ់ពីអាកាសរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ ដោយបានបំផ្លាញរថក្រោះ T-72 និងរថពាសដែកមួយចំនួនដែលចតនៅជាយក្រុង គៀវ ។ រថក្រោះទាំងនោះត្រូវបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែនដោយបណ្តាប្រទេសនៅអឺរ៉ុបខាងកើត។

ទាក់ទិននឹងការកើនឡើងនាពេលថ្មីៗនេះ របស់ប្រទេសលោកខាងលិចក្នុងការផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន លោក ពូទីន បានអត្ថាធិប្បាយក្នុងបទសម្ភាសន៍មួយថា «តាមគំនិតរបស់ខ្ញុំ ការច្របូកច្របល់អំពីការផ្គត់ផ្គង់អាវុធបន្ថែមរបស់អឺរ៉ុប មានគោលដៅតែមួយ គឺការអូសបន្លាយពេលវេលានៃជម្លោះប្រដាប់អាវុធ ឱ្យបានយូតាមតែអាចធ្វើទៅបាន»។

នៅចុងខែឧសភា ប្រធានាធិបតីអាមេរិក លោក Joseph Biden បានរំលឹកឡើងវិញនូវជំហររបស់សហរដ្ឋអាមេរិក "មិនចូលរួមក្នុងសង្រ្គាមដោយផ្ទាល់" និងបានបញ្ជាក់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន ដែលសរុបជាទឹកប្រាក់សរុបចំនួន ៧០០ លានដុល្លារ រួមទាំងប្រព័ន្ធកាំភ្លើងធំ រ៉ុក្កែតចល័តខ្ពស់ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង